មន្ត្រីប៉ុស្តិ៍រដ្ឋបាលបានឃាត់ក្មេងស្ទាវដែលប្រើប្រាស់ម៉ូតូបំពាក់ជាម៉ាំងបំពងសម្លេងខុសលក្ខណៈបច្ចេកទេសដើម្បីធ្វើការអប់រំ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៨: ១៤នាទី
លោកនាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលតំបែរ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងអាជីវករ រាយការណ៍មកថា នៅចំណុចដីឡូត៍ ផ្សារតំបែរថ្មី ខាងកើត រង្វង់មូលផ្សារចាស់ ផ្លូវក្រាលកៅស៊ូ ចំងាយប្រហែល៥០០ម៉ែត្រ មានក្រុមក្មេងស្ទាវជិះម៉ូតូដោយប្រើស៊ីម៉ាំងប្រែនខុសពីលក្ខណៈបច្ចេកទេស បម្រុងនឹងបង្ហោះ នៅចំណុចដីឡូត៍ខាងលើនេះ ។
ក្រោយពីទទួលបានព័ត៌ កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយប្រជាការពារ ចុះទៅជាបន្ទាន់ភ្លាម ទៅដល់កន្លែងកើតហេតុ ជាលទ្ធផលបានឃាត់ក្មេងស្ទាវចំនួន ០២ នាក់ រួមនឹងម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងបំពងសំឡេងមួយគ្រឿង យកមកប៉ុស្តិ៍រដ្ឋបាល និងសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ស្រុក ដើម្បីធ្វើការអប់រំ និងដូរដាក់បំពុងស៊ីម៉ាំងដើមវិញ៕