មុខងារថ្មីរបស់ iCloud អាចឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យទៅ Google Drive

ដើម្បីឱ្យការទាញយកទិន្នន័យដូចជារូបភាពនិងវីដេអូពី iCloud ទៅ Google Drive កាន់តែមានភាពងាយស្រួលនោះ ក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលអាចឱ្យលោកអ្នកផ្ទេរទិន្នន័យដោយស្វ័យប្រវត្តិ ដោយគ្រាន់តែធ្វើការជ្រើសរើសនៅលើប្រអប់រូបភាព ឬវីដេអូដែលលោកអ្នកចង់ផ្ទេរ។

ដើម្បីប្រើប្រាស់សេវាកម្មថ្មីនេះ ក្រុមហ៊ុន Apple ទាមទារឱ្យលោកអ្នកត្រូវតែបើកប្រើ two-factor authentication ហើយលោកអ្នកត្រូវមានទំហំទំនេរគ្រប់គ្រាន់នៅក្នុង Google Drive សម្រាប់ផ្ទេរទិន្នន័យ។ នៅពេលដែលលោកអ្នកចង់ផ្ទេរទិន្នន័យ កម្មវិធីនិងបង្ហាញពីទំហំរបស់ទិន្នន័យដែលនឹងត្រូវផ្ទេរ ហើយវានឹងប្រាប់លោកអ្នកឱ្យវាយបញ្ចូលលេខសម្ងាត់របស់គណនី Google Drive ដើម្បីធ្វើការផ្ទេរទិន្នន័យ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើលោកអ្នកមានរូបភាពដែលត្រូវបានកែ ហើយបានរក្សាទុកជាពីររូបភាពផ្សេងគ្នានោះ កម្មវិធីនឹងផ្ទេរតែរូបដែលបានកែចុងក្រោយប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតទិន្នន័យដែលមាននៅក្នុងប្រអប់ស៊ែរអាល់ប៊ុម (Shared albums) គឺមិនអាចផ្ទេរបានទេ។ ការផ្ទេរទិន្នន័យនេះត្រូវការរយៈពេលពី ៣ថ្ងៃទៅ ៧ថ្ងៃដើម្បីបញ្ជាក់អត្តសញ្ញាណនិងផ្ទេរទិន្នន័យ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន៕

ប្រភព ព័ត៌មាន