យានយន្ដជាង 45 ម៉ឺនគ្រឿង បានចុះបញ្ជីក្នុងឆ្នាំ2020

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំ2020 មានយានយន្ដចំនួន 456,574 គ្រឿងបានចុះបញ្ជី ដោយក្នុងនោះមានរថយន្ដធុនស្រាលចំនួន 70,631 គ្រឿង, រថយន្ដធុនធ្ងន់ចំនួន 15,342 គ្រឿង និងម៉ូតូ ចំនួន 370,601 គ្រឿង (ធ្វើផ្លាកលេខ)។

គិតពីឆ្នាំ2016-2020 មានយានយន្ដសរុបចំនួន 2,650,107 គ្រឿង បានចុះបញ្ជី ក្នុងនោះមានរថយន្ដធុនស្រាល ចំនួន 318,345 គ្រឿង, រថយន្ដធុនធ្ងន់ ចំនួន 71,469 គ្រឿង និងម៉ូតូចំនួន 2,260,293គ្រឿង។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ។

ដោយឡែកការចេញប័ណ្ណបើកបរយានយន្ដនៅក្នុងឆ្នាំ2020 សរុបចំនួន 242,302 គ្រឿង ក្នុងនោះ មានរថយន្ដ ចំនួន 154,968 គ្រឿង និងម៉ូតូ ចំនួន 14,261 គ្រឿង។ ចំពោះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅឆ្នាំ2020 ក្រសួងសាធារណការបានធ្វើការត្រួតពិនិត្យសរុបចំនួន 397,746 គ្រឿង៕