រថយន្តធុនធ្ងន់មួយគ្រឿង ផ្ទុះកង់បណ្ដាលឲ្យកើតអគ្គីភ័យ រងការខូចខាត៩០%

ខេត្ត​ពោធិ៍សាត់​៖ ថ្ងៃសុក្រ ៧ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៣:៤៥​ នាទីទាបភ្លឺ មានរថយន្តមួយគ្រឿងម៉ាកអាំងទែរ ពណ៌សពាក់ ពាក់ស្លាកលេខភ្នំពេញ 3 D9910​ មកពីទិសខាងលិចទៅកើតដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២០៣-២០៤​ ស្ថិតនៅភូមិក្រោបី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់​ បើកបរដោយឈ្មោះ​ ឆាង សារះ អាយុ ៣៧ឆ្នាំ​ ភេទប្រុស រស់នៅភូមិចំបក់ ឃុំកំពុងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ។   ពេលមកដល់ចំណុចខាងលើជាប់ប្រាំងកង់រឺម៉កក្រោយផ្នែកខាងឆ្វេងហើយផ្ទុះកង់បណ្ដាលឲ្យឆេះកង់រ៉ឺម៉កក្រោយទាំងអស់និងសម្ភារៈនៅលើរ៉ឺម៉កមាន កញ្ចក់ កង្ហាល់ត្រូវបានខូចខាតទាំងស្រុង កម្លាំងយើងចំនួន​ ០៦​ នាក់​ បានចេញ​រថយន្តពន្លត់អគ្គីភ័យមួយគ្រឿងមកបាញ់ពន្លត់អស់ទឹក ចំនួន​ ០២​ ឡាន​ បានរលត់​ តែសម្ភារៈនៅលើរឺម៉ករថយន្តត្រូវបានខូចខាតទាំងអស់​ ៕