លោក​ ចូ ​បៃ​ដិ​ន​ ​រិះគន់​ការ​សម្រេច​ចិត្ត​ដក​ច្បាប់​ពាក់​ម៉ា​ស​ ​ដើម្បី​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​រដ្ឋ​ ​T​ex​as​ ​និង Miss​i​s​sip​p​i

ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃពុធ​នេះ​បាន​រិះគន់​ចំពោះ​ការ​សម្រេច​ចិត្ត​ដក​ច្បាប់​ពាក់​ម៉ា​ស​របស់​រដ្ឋ​តិច​សា​ស់ ​និង​រដ្ឋ​មី​ស៊ី​ស៊ី​ភី​ ​ដោយ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​គឺ​ស្ថិតនៅ​ឆ្ងាយ​ណាស់​ពី​ភាព​ធូរស្រាល​ ​។​

ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ឯ​សេតវិមាន​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​ខ្ញុំ​គិតថា​ ​វា​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ​… ​ខ្ញុំ​សង្ឃឹម​ថា​ ​អ្នករាល់គ្នា​បាន​ដឹង​ហើយ​ឥឡូវនេះ​ ​កា​រពាក់​ម៉ា​ស​ការពារ​បាន​ធ្វើ​អោយ​មាន​ភាព​ខុសគ្នា​… ​យើង​កំពុង​ស្ថិត​ស្ថានភាព​នៃ​ការដែល​អាច​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នៃ​ធម្មជាតិ​នៃ​ជំងឺ​នេះ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ចង្អុលបង្ហាញ​ទៀត​ថា​ ​ចំនួន​អ្នក​ស្លាប់​នៅតែ​បន្ត​កើន​ឡើង​លើស​ពី​កន្លះ​លាន​នាក់​ ​។​ ​រឿង​ចុងក្រោយ​ដែល​យើង​ត្រូវការ​ ​គឺ​ត្រូវ​គិតថា​ ​ក្នុង​ពេលនេះ​អ្វី​គ្រប់​នឹង​ល្អ​ប្រសើរ​… ​ពាក់​ម៉ា​ស​របស់​អ្នក​ ​ហើយ​បំភ្លេច​រឿង​ឈប់​ពាក់​ម៉ា​ស​ ​ព្រោះ​វា​នៅតែ​ ​បញ្ហា​នៅឡើយ​ ​៕