សមត្ថកិច្ចចុះបង្រ្កាបករណីនេសាទខុសច្បាប់នៅស្រុកឯកភ្នំ

ខេត្តបាត់ដំបង​៖ ថ្ងៃទី០៣ខែមីនា ឆ្នាំ២០២១តាមបទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំង​យោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យី យក់សាន នាយការិ យា​ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចាត់តាំងដឹកនាំ ចុះសហការណ៍ជាមួយនគរបាលស្រុកឯកភ្នំ ប្រជាការពារបង្រ្កាបករណីនេសាទដោយខុសច្បាប់នៅចំណុចឡូតិ៍លេខ២លេខ៣ ក្នុងឃុំកោះ ជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចរិបអូសដកហូតនិងបំផ្លាញចោលមាន៖

-សាច់មងប្រវែង២,៧០០ម៉ែត្រ(ដុតបំផ្លាញចោល)

-ឡុកចាប់ត្រីចំនួន០៨ឡុក

-បង្គោលឈេីចំនួន៣៥០បង្គោល

-ប្រលែងកូនត្រីទៅក្នុងទឹកទន្លេវិញចំនួន៥០គីឡូក្រាម។