ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

បាត់ដំបង÷ កាលពីថ្ងៃទី ៤ ខែ​ មីនា​ ឆ្នាំ​២០២១វេលា​ម៉ោង​១២និង២០នាទីនៅចំណុចភូមិបវេល១​ ឃុំ​បវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារគ្រឿង​ញៀន​ ​លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិ​ការ​ន​គរបាលស្រុកបវេល​ ដឹកនាំកម្លាំងក្នុងអង្គភាព​បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក​ ជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន០១ករ​ណី​​(ក្នុងបទ​ល្មើសជាក់​ស្តែង)។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជន​សង្ស័យចំនួន០៦នាក់៖

១-ឈ្មោះ​លាភ​ លីហឹងហៅឈីវ​ ភេទប្រុស អា​យុ​១៩​ឆ្នាំ មានទីលំនៅភូមិបវេល១​ ឃុំបវេល ស្រុក ខេត្តបាត់ដំបង។

២-ឈ្មោះ​ វ៉ា​ រ៉ាទី​ ភេទប្រុស អាយុ២៣​ឆ្នាំ មានទី​លំ​​នៅភូមិដាច់ព្រាត់​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់​ដំបង។

៣-ឈ្មោះ​ ងូវ​ ឈុនឡុង​ ហៅង៉ាន​ ភេទប្រស​អា​យុ២៥ឆ្នាំ​ រស់នៅភូមិ​សង្កែវា​រ ឃុំបវេល​ ស្រុកបវេ​​ល​ ខេត្តបាត់ដំបង​។

៤-ឈ្មោះ​ អ៊ូ​ វៃភីង ភេទប្រុស​ អាយុ​១៩ឆ្នាំរស់​នៅភូមិសាមគ្គី ឃុំបវេល​​ ស្រុកបវេល​ ខេត្តបាត់​ដំ​បង​។

៥-ឈ្មោះ​វិន​ ដាលីម ភេទប្រុស​ អាយុ​២២ឆ្នាំ​ រស់នៅភូមិទំនប់ទឹក​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង​។

៦-ឈ្មោះ​ កែវ​ មុនីរ័ត្ន​ ភេទប្រុស​ អាយុ​១៨ឆ្នាំរស់​នៅភូមិបវេល១​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់​ដំបង​។

-វត្ថុតាងចាប់យករួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក​ICE ចំនួន០៧ថង់ទម្ងន់៨៦.០០ក្រាម(ទាំងសំបក)

-ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំ ណុំរឿងដើម្បីបញ្ជូនមកការិយាល័យ​ជំនាញ នៅ ស្នងការដ្ឋាន​នគរបាលខេត្តចាត់ការបន្តតាមនីតិវិ​ធី៕