ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទ

រាជធានីភ្នំពេញ÷ នៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២១វេលាម៉ោង៧៖៣៧នាទីព្រឹក ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកHonda dream ពណ៍ខ្មៅ ឆ្នាំ២០២១ ផ្លាកលេខ​ ភ្នំពេញ 1IR-9780​ បានមកឈប់មុខផ្ទះកំពុងជួសជុល លេខ ១៣៦ ផ្លូវ៤៣០ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួចក៏នាំគ្នាចុះចូលទៅក្នុងផ្ទះនោះចូលទៅមើលគ្រប់ជាន់ ហើយជនសង្ស័យបានលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៍ក្រហមទុកនៅលើតុសំអាងបានសំរេចរួចនាំគ្នាឡើងជិះម៉ូតូគិចខ្លួនបាត់បន្ទាប់មកនៅវេលា១១៖០៥នាទី ថ្ងៃដដែល ជនរកគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយយកវីឌីអូតាមរយៈ កាម៉េរ៉ាសុវត្ថិភាព ដែលជនសង្ស័យធ្វើសកម្មភាពលួចទូរស័ព្ទខ្លួនមកជាមួយ ។

លុះមកដល់ព្រឹកថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ៨៖០៩នាទី ក៏ជនរងគ្រោះឃើញជនសង្ស័យខាងលើ២នាក់ ជិះម៉ូតូមួយគ្រឿងខាងលើតាមបណ្តោយផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ខលមកសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឆេវ គឹមសល់ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ
មុខរបរ (គ្មាន) ស្នាក់នៅផ្ទះជួល
សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ គីម ភេទប្រុស អាយុ
ប្រហែល១៨ឆ្នាំរត់គេចខ្លួនរួច ។

បន្ទាប់មកសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យបានឆ្លើយសារភាពថាបានធ្វើសកម្មភាពលួចទូរស័ព្ទយកគ្រឿងខាងលើកាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ពិតប្រាដកមែន ។
កន្លងមកជនសង្ស័យខាងលើបានសារភាពថាធ្លាប់ធ្វើសកម្មភាពលួចយកម៉ូទ័រផ្សារដែកមួយគ្រឿងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២:០២នាទី នៅចំនុចផ្ទះកំពុងជួសជុលលេខ 91A ផ្លូវ ១៧៣ ភូមិ១ សង្កាត់ទំនប់ទឹក ដែលសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកស្រាប់ ៕