ឃាត់ខ្លួនស្ត្រីម្នាក់ ករណីហិង្សាដោយចេតនា

ខេត្តត្បូងឃ្មុំ: កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានឃាត់ខ្លួនស្រី្ត០១នាក់ជាជនសង្ស័យ ករណីហឹង្សា ដោយចេតនា ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ធ្ងន់ កាលពីវេលាម៉ោង១៧ : ៣០នាទី ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០២១ នៅចំ ណុចផ្សារជីមាន់ ស្ថិតនៅភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យ ឈ្មោះ ណយ សុខនី ភេទស្រី អាយុ៣៩ឆ្នាំ មានស្រុក កំណើត នៅភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលនៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះត្រូវបានសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញា ក្រែក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕