នគរបាល​ស្រុក​សំរោងទង​ ស្រាវជ្រាវ​រហូតឃាត់​ខ្លួ​នមុខ​ស​ញ្ញាគប់កញ្ចក់រថយន្ដ​ម្នាក់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួចគេចខ្លួន

កំពង់ស្ពឺ​៖​ ថៃ្ងទី​០៥​ ខែមិនា​ ឆ្នាំ​២០២១​ កំលាំងនគរ​បាល​ ផ្នែក​ព្រហ្មទណ្ឌ​បានធ្វេី​ការ​ស្រាវជ្រាវ​រហូត​ឈានដល់ការកំណត់និងឃាត់ខ្លួនមុខសញ្ញាសង្ស័​យម្នាក់​ពាក់ព័ន្ធ​ ករណី​គប់កញ្ចក់​រថយន្ត​រួចគេចខ្លួន​ កាលពីថ្ងៃអាទិត្យ​ ទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២១ វេលា​ម៉ោង១៩និង០០នាទី រថយន្ត​កម្ម​សិទ្ធិ​ឈ្មោះ លឹម ម៉េង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម៉ាកហាយលែនឌេី​ ពណ៍ទឹកប្រាក់​ សេរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 1AM.3290 នៅចំណុចមុខផ្ទះរបស់ឈ្មោះ សេ​ង ឆេង ភេទប្រុស អាយុ២៦ឆ្នាំ ។

ជនសង្ស័យ​មានឈ្មោះ សេង ឆេង​ ក្រោយពេលសាកសួរ​ បានឆ្លេីយសារភាព​ទទួលស្គាល់ថាខ្លួនពិតជាបានយកដំថ្មគប់ទៅលើរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន (​ មូលហេតុ​ មិនយល់​ )។

បច្ចុប្បន្ន​សមត្ថកិច្ច​បានកសាងសំណុំ​រឿងបញ្ជូនជន​សង្ស័យ​ទៅការិយាល័យជំនាញ​ ដេីម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​ ៕