កម្មករជនជាតិចិនម្នាក់ ធ្លាក់ពីលើអាគារជាន់ទី០៧ បណ្តាលឲ្យស្លាប់ភ្លាមៗ

ខេត្តព្រះសីហនុ÷ នៅវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចការដ្ឋានសំណង់ស្ថិតនៅក្រុមទី៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណី កម្មករជនជាតិចិនម្នាក់ ផ្នែកតទឹកបានធ្លាក់ពីលើអាគារជាន់ទី០៧ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

សាកសពជនរងគ្រោះ មានឈ្មោះ WANG SHUANGJiN ភេទប្រុស​ ជនជាតិចិន​ ឆ្នាំកំណើតថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៧០ ។
តាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រឲ្យដឹងថា​ សាកសពស្លាប់ដោយសារធ្លាក់ពីទីខ្ពស់ ។

បច្ចុប្បន្នសាកសពយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្តនិតិវិធីប្រគល់ជូនគ្រួសារ៕