ក្មេងទំនើង ០៤នាក់ ត្រូវសមត្ថកិច្ចខណ្ឌកំបូល ឃាត់ខ្លួនមកអប់រំ

ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤៥នាទី នៅចំនុចក្នុងបុរីពិភពថ្មីកំបូល១ មានក្រុមក្មេងទំនើងមានគ្នាចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពបង្ហោះម៉ូតូទៅវិញទៅមកក្នុងបុរីពិភពថ្មីកំបូល១ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋល្អ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោកបានចុះចាំឃ្លាំមើល ក៏ប្រទះឃើញក្រុមក្មេងទំនើងបង្ហោះម៉ូតូ ភ្លាមនោះកម្លាំងយើងបានឃាត់នាំយកមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ អប់រំណែនាំ និងបានឲ្យអាណាព្យាបាលក្មេងទំនើងទាំង០៤នាក់មកធានាយកកូនៗពួកគាត់ទៅអប់រំបន្តវិញ។ ក្មេងទំនើងទាំង០៤នាក់មានឈ្មោះដូចខាងក្រោម៖

១. ឈ្មោះ លាង ម៉េងហ័ង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២. ឈ្មោះ ដែន ធា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបឹងកំបោក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

៣. ឈ្មោះ ឃុន ហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

៤. ឈ្មោះ ជុជ សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ វត្ថុតាងម៉ូតូចំនួន០៣គ្រឿង÷

១/ម៉ូតូ ហុងដាឌ្រីម ០២គ្រឿង

២/ម៉ូតូ ហុងដាបីត ០១គ្រឿង។