ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគាស់ទ្វារបន្ទប់ជួល

ស្រុកអង្គស្នួល៖ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣.៣០ នាទី នៅចំណុចភូមិបែកចាន ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ស្រេង ងឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកមើលការផ្ទះជួល នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះវណ្ណ ផាន់នី ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ៖

មេសោរ ពណ៌ខ្មៅចំនួនមួយ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះបានដើរត្រួតពិនិត្យតាមបន្ទប់ជួលមើល ព្រោះខ្លាចមានចោរចូលគាស់តាមបន្ទប់ជួល។ ពេលជនរងគ្រោះដើរមើល ដល់បន្ទប់លេខ៤៣ ជាបន្ទប់កើតហេតុ ស្រាប់តែឃើញទ្វារបន្ទប់ជួលចំហរបន្តិច អើតមើល ឃើញមានជនសង្ស័យកំពុងតែរើ កកាយក្នុងបន្ទប់ជួលនោះ ទើបជនរងគ្រោះបានទាញទ្វារបិត ហើយទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចឲ្យជួយឃាត់ខ្លួនជនសង្ស័យតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានគាស់ទ្វារបន្ទប់ជួលនោះ ហើយរើ កកាយរកទ្រព្យសម្បត្តិមានតម្លៃមែន។ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕