ឃាត់ខ្លួនឪពុកក្មេក ករណីប្រើហិង្សាដោយយកបំពង់ទីបវាយក្បាលកូនប្រសារឲ្យរបួសធ្ងន់

ករណីហិង្សានេះកើតមានឡើងក្នុងជម្លោះពេលផឹកស៉ីជប់លៀងបង្កក់កូននៅល្ងាចថ្ងៃទី៦ ខែមិនា នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល។

ជនដៃដល់ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួលចាប់ខ្លួន ភ្លាមៗបន្ទាប់ពីបង្កហេតុ។

ជនរងគ្រោះឈ្មោះ មឿន សុភ័ក្រ អាយុ២៨ឆ្នាំ រស់នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ (របួសធ្ងន់) ត្រូវជាកូនប្រសារ ។ ចំនែកឯជនដៃដល់ឈ្មោះ ហ៊ាម ហៀប អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា (ត្រូវជាឪពុកក្មេក) ៕