ទ្រព្យសម្បត្តិ និងផ្ទះប្រជាពលរដ្ឋ នៅស្រុកសណ្តាន់ ត្រូវអគ្គីភ័យលេបត្របាក់យកអស់

ខេត្ត​កំពង់​ធំ​៖ ថ្ងៃសុក្រ ០៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទ០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ នាទី ស្ថិតនៅចំណុចភូមិបឹងរលំ ឃុំឈើទាល ស្រុកសណ្តាន់ ខេត្ត​កំពង់​ធំ​ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក​ ម្ចាស់ឈ្មោះ ឡុង អៀង ភេទប្រុស អាយុ​ ៥២​ឆ្នាំ ប្រពន្ធឈ្មោះ បិន ពាន អាយុ​ ៤២​ឆ្នាំ​ ។ ប្រភេទសំណង់ ផ្ទះឈើទំហំ​ ០៦មx០៨ម ដំបូលប្រក់ក្បឿង​ ។​ ខូចខាត÷

-​ ឆេះផ្ទះ​ ០១​ ខ្នង​ ទាំងស្រុង​ ទំហំ​ ០៦មx០៨ម

-​ ប្រាក់រៀលចំនួន​ ០២​ លានរៀល

-​ ប្រាក់ដុល្លាចំនួន​ ៥០០​ ដុល្លា

-​ ផ្លាកទីនចំនួន​ ០៥​ ជី

-​ ម៉ាសុីនកាត់ស្មៅចំនួន​ ០១​ គ្រឿង

-​ ម៉ាសុីនបូមទឹកចំនួន​ ០១​ គ្រឿង

-​ ទូរសព្ទដៃចំនួន​ ០១​ គ្រឿង

-​ ម៉ាសុីនគៀបទឹកអំពៅចំនួន​ ០១​ គ្រឿង

-​ សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត​ ។

មូលហេតុ​ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី​ ។រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់​ បានចេញអន្តរាគមន៍ចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០៣​ រថយន្ត​ ស្មើនិង​ ១២​ ម៉ែត្រគុប​ រលត់ទាំងស្រុង​ ៕