នគរបាលចរាចរណ៍ខេត្តបាត់ដំបងបន្តសកម្មភាពឃាត់រថយន្តធុនធំ និងរថយន្តដឹកសំពីងសំពោងដើម្បីអនុវត្តតាមវិធានការច្បាប់

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រូមជាមួយយោបល់របស់លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលចរាចរណ៍ ចុះឃាត់រថយន្តធុនធំជាប្រភេទដឹកទំនិញ ដែលបើកបរល្មើសផ្លាកសញ្ញាហាម ចូលក្រុង និងរថយន្តដឹកទំនិញសំពីងសំពោង យកមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

សូមជម្រាបថា ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ បានអនុវត្តឃាត់រថយន្តដែលដឹកសំពីង សំពោង រថយន្តល្មើសនឹងស្លាកសញ្ញាដែលហាមឃាត់ចំពោះការចរាចរណ៍លើផ្លូវដែល បានហាមឃាត់បានចំនួន ០២លើកមកហើយ ។

នាយការិយាល័យនគរបាលចរាចរណ៍ ធ្វើការអំពាវនាវម្តងហើយ ម្តងទៀតចំពោះអ្នកប្រើប្រាស់ផ្លូវ ពិសេសម្ចាស់យាន យន្តដឹកទំនិញគ្រប់ប្រភេទសូមមេត្តាគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ទាំងការបើកបរ ការដឹកទំនិញ និងការគោរពស្លាកសញ្ញាជាដើម ដើម្បីចៀសវាងនូវការផាកពិន័យចំពោះអំពើល្មើសផង និងករណីបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរលើដងផ្លូវផង ៕