បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី៦ ខែមិនាឆ្នាំ២០២១ វេលាម៉ោង 15 និង 15 នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងជិះម៉ូតូបុកនឹងបន្ទះដែកស្ពានបណ្ដាលឱ្យដួលបោកក្បាលទៅនិងបង្កាន់ដៃស្ពានបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតនៅលើស្ពានពុទ្រា ភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ សំ សាន ភេទប្រុស អាយុ 21 ឆ្នាំរស់នៅ ស្រុកឆែប ខេត្តព្រះវិហារ បានជិះម៉ូតូសង់ទ្រីម 016 ស្លាកលេខ 1B 2587 ធ្វើដំណើរមកពីស្រុករវៀង ៕