បុរស ០៣នាក់ ត្រូវសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តតាកែវ÷ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវជាក់ស្តែង នៅថ្ងៃសៅរ៍០៨រោចខែផល្គុន ឆ្នាំជូត​ទោស័កព,ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង២៤នាទី លោកវរសេនីយ៍ឯក ​យុគ​ សា​រ៉ាត់​ អធិការ នគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ ជាពិសេសនៅចំណុចកែងជុំមិត្តស្ថិតភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ​ បានឃើញមុខសញ្ញាសង្ស័យជួញដូរ​ កំពុងចែកចាយ នូវសារធាតុញៀន នៅពេលនោៈសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមានឈ្មោៈដូចខាងក្រោម ៖

ជនសង្ស័យទី១ឈ្មោះ សោម រក្សា(ហៅជួទិត្យ) ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ (មេក្លោងមុខសញ្ញាជួញដូរសកម្មភាពដែលសមត្ថកិច្ចយើងកំពុងតាមដាន)

ជនសង្ស័យទី២ឈ្មោះ ជីម សីហា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ( មេក្លោងមុខសញ្ញាជួញដូរសកម្មភាពដែលសមត្ថកិច្ចយើងកំពុងតាមដាន)

ជនសង្ស័យទី៣ឈ្មោះស្រី សាវតា (ហៅគុជ) ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ( មេក្លោងមុខសញ្ញាជួញដូរសកម្មភាពដែលសមត្ថកិច្ចយើងកំពុងតាមដាន) ក្នុងការឃាត់ខ្លួនសមត្ថកិច្ចយើងរកឃើញនូវម្សៅក្រាមថ្លាពណ៍សចំនួន១៦ញ្ចាប់តូចនិង ០១កញ្ចាប់ធំ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕