ពលករខ្មែរមកពីថៃដែលសុខភាពល្អ​និងមិនមានការសង្ស័យ​ត្រូវ​បាន​លេីកលែងការធ្វេីចត្តាឡីស័ក​

សម្ដេចតេជោ សម្រេចលើកលែងការធ្វើចត្តាឡីស័ក (នៅតាមព្រំដែន) ចំពោះពលករខ្មែរត្រលប់មកពីប្រទេសថៃ ដែលគ្មានអាការសង្ស័យកូវីដ-១៩ ។

ការ​លេីកលែងការធ្វេី​ចត្តាឡីស័ក​នេះ​ដោយ​សារ​ស្ថានភាព​ជំងឺ​ខូវីដ​ ​១៩​ ​មានភាពធូរស្រាលនៅខេត្ត​ជាប់​ព្រំដែន​ និងចំនួនពលករដែលឆ្លង​បាន​ ថយចុះ​។

សម្ដេច​តេជោ​បញ្ជាក់​បន្ថែម​ថា​ក្នុងពេលធ្វើដំណើរ ដាច់ខាតត្រូវតែយកចិត្តដាក់លើសុខទុក្ខរបស់ពួកគាត់ និងមានសណ្តាប់ធ្នាប់ល្អបំផុត ។

សម្ដេច​តេជោ​ណែនាំ​ឱ្យ​ផ្តល់​ស្បៀង​អាហារ​ដល់​ពលករ​ខ្មែរ​មកពី​ថៃ​ឱ្យ​បាន​គ្រប់​គ្រាន់​ ដោយ​ត្រូវ​ផ្ដល់​អាហារ​ពេលព្រឹក​ ឫថ្ងៃត្រង់​ និងអាហារបន្ថែមទៀតតាមផ្លូវ​។

លេីសពី​នេះ​សម្តេច​តេជោ​ណែនាំ​ឱ្យ​ដឹកជញ្ជូន​ប្រកបដោយការ​ប្រុង​ប្រយ័ត្នជាប់​ជានិច្ច​ កុំដាក់ពលករណែនណាន់ច្រេីនពេក​ និងត្រូវពិនិត្រ​ប្រសិន​បេីមាន​អាការៈ​សង្ស័យ​ណាមួយ​៕