រោងស្តុកឈើមួយកន្លែងនៅពោធិ៍សែនជ័យ រងការខូចខាតដោយអគ្គីភ័យ

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ០១:៣០​ នាទី​ រំលងអធ្រាត្រ ថ្ងៃអាទិត្យ ៩ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤​ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងដែលកើតឡើងស្ថិតនៅ ផ្លូវ បេងតុង ក្រុមទី០៧ ភូមិកាកាប សង្កាត់កាកាប០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។ ម្ចាស់ឈ្មោះ ប៉ូ អូន ភេទ ស្រី អាយុ ៦២ឆ្នាំ មុខរបរ​លក់ឈើ​ ។ ប្រភេទសំណង់​ ផ្ទះលែ្វងនិងរោងឈើប្រក់ស័ង្កសី ( ទំហំ ២៥​ ម៉ែត្រx ៣០ ម៉ែត្រ )។

​ ការខូចខាត: ឆេះរោងឈើប្រក់ស័ង្កសី​ និងផ្ទះល្វែងរួមជាមួយសំភារះឆេះអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

រថយន្តការិយា​ល័យ​​អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​ ​១០ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ​២០​ រថយន្ត​ ស្មើនឹង​ ​៨០​ ម៉ែត្រគូប ។

-​ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:

– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ រថយន្ត​ ប្រើប្រាស់ទឹកអស់ចំនួន​ ០១​ រថយន្ត​ ស្មើរនឹង​ ០៦​ ម៉ែត្រគូប ។

ពន្លត់ចប់​នៅម៉ោង​ ០៣:៣០​ នាទីទៀបភ្លឺ នាថៃ្ងខែ​ឆ្នាំ​ដដែល​ ៕