សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីចាប់​រំលោភចៅអាយុ ១២ឆ្នាំ ជាច្រើនលើក

កំពង់ស្ពឺ​៖​ នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ វេលា​ម៉ោ​ង១០:​០០​នាទី សមត្ថកិច្ចនគរបាលស្រុកបានទទួល​ពាក្យបណ្តឹងពីឈ្មោះ ស.ន ភេទស្រី អា​យុ​៣៣ ឆ្នាំ​រស់នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្ដឹងពីឈ្មោះ ម៉ែន ចន្ថា ហៅ​ត្រួក ភេ​ទប្រុស អាយុ៥៨ឆ្នាំ(ត្រូវជាឪពុកក្មេក) រស់នៅភូមិ ឃុំ ជាមួយគ្នា ។

វេលាម៉ោង០៧:៤០នាទីព្រឹក​ ថៃ្ង​ខែ​ឆ្នាំ​ដដែល​នៅ​ចំណុចផ្ទះជនសង្ស័យ​ឈ្មោះ​ ម៉ែន ចន្ថា បានធ្វើសកម្មភាពចាប់​រំលោភ​ជនរងគ្រោះ​ឈ្មោះ Y R N អា​យុ១២ឆ្នាំ បានសម្រេចជាថ្មី​ម្ដងទៀត​ ក្នុងខណៈពេលនោះ​ ម្តាយជន​រង​គ្រោះបានមកទាន់​ រួចបានមកដាក់បណ្ដឹងឱ្យស​មត្ថកិច្ចជួយអន្ដរាគមន៍​ភ្លាមៗ​ ។

លោកវរសេនីយ៍​ឯក​ សាយ​ ប៊ុន​ថន​ អធិការ​ នគរ​បា​ល​ស្រុក​ បានឱ្យ​ដឹងថា​ ក្រោយទទួលបាន​ប​ណ្ដឹង​ពីជនរង​គ្រោះ​ លោកបានបញ្ជាផ្នែក​ព្រហ្មទណ្ឌ​ កោះហៅ​នាំជនសង្ស័យខាងលេី​មកកាន់​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដើម្បី​សាកសួរ ជ​ន​សង្ស័យ​បានឆ្លើយសារភាពនៅចំពោះមុខថាខ្លួ​នពិតជាបានប្រព្រឹត្ត​ (សកម្មភាព​ជាច្រើន​ដងចាប់តាំង​ពីឆ្នាំ​២០១៩-២០២១)ដូចការចោទប្រកាន់ពិតមែ​ន។

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវបានសមត្ថកិច្ចនគរបាល​ស្រុក​កសាងសំណុំ​រឿង​បញ្ជូន​មកកាន់ការិយាល័​យជំនាញខេត្ដ​ ចាត់ការ​តាមនីតិវិធី​ ៕