សម្ដេច​តេជោ​បញ្ជាឱ្យចាត់វិធានការជាបន្ទាន់​ក្នុង​ការ​ផ្ទេរ​អ្នក​ជំងឺ​ខូវីដ​១៩​ ទៅព្យាបាលនៅ​អតីត​សណ្ឋាគារ​អាំងទែកុងទីណង់

ក្នុងសារកាលពីយប់មិញសម្តេចតេជោ បានចេញ​បទបញ្ជាដាច់ណាត់ឲ្យរៀបចំភ្លាមៗអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ជាកន្លែងព្យាបាលកូវីដ-១៩ ដោយផ្ទេរពីមណ្ឌលព្រែកព្នៅមកទាំងអស់ ។

សម្តេចតេជោ មានការស្លុតចិត្ត ដោយទទួលដំណឹងថា មណ្ឌលព្រែកព្នៅមិនមែនជាកន្លែងព្យាបាលទេ គឺជាកន្លែងដែលអ្នកមិនឈឺ យកទៅកន្លែងហ្នឹងគឺឈឺតែម្តង ។

ដូច្នេះ​សម្តេចតេជោ បញ្ជារឲ្យផ្ទេរអ្នកជំងឺពីមជ្ឈមណ្ឌលព្រែកព្នៅ ទៅកាន់អតីតសណ្ឋាគារ អាំងទែកុងទីណង់ជាបន្ទាន់​៕