ស្រ្តីប្រុស ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងសារធាតុញៀន

បាត់ដំបង÷ ពីថ្ងៃទី​៥ ខែមីនា​ ឆ្នាំ​២០២១វេលា​ម៉ោង​២២និង៣០នាទីនៅចំណុចភូមិដូង ឃុំ​បឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារគ្រឿង​ញៀន​ ​លោកវរសេនីយ៍ឯក​ ម៉ង់​ស៊ី​ មេបញ្ជាការវរ​សេនាតូចនគរបាលការ​ពារព្រំដែនគោក​លេខ៨១៩​ សហការណ៍ជាមួយនគរបាលស្រុកកំរៀងដែលមានលោកវរសេនីយ៍ទោ​ ស្រី​ វុឌ្ឍី​ ជាអធិការស្តីទីនៃអធិ​ការ​ដ្ឋានន​គរបាលស្រុកកំ​រៀងបង្រ្កាបករណីរក្សាទុក​ ជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន០១ករ​ណី​​​(ក្នុងបទ​ល្មើសជាក់​ស្តែង)។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាតខ្លួនជន​សង្ស័យចំនួន០៣នាក់៖

១-ឈ្មោះ​ រី​ បុល ភេទប្រុស អា​យុ​២២​ឆ្នាំ មានទី​លំនៅភូមិអូរក្រូច​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង។

២-ឈ្មោះ​ ពេជ្រ​ រី​ ភេទស្រីអាយុ៣៧​​ឆ្នាំ មានទី​លំ​​នៅភូមិដូង ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់​ដំបង។

៣-ឈ្មោះ​ម៉ៅ​ ស្រីពៅ​ ភេទស្រី​អា​យុ៣៧ឆ្នាំ​ មានទីលំនៅភូមិ​ដូង​ ឃុំបឹងរាំង ស្រុកកំរៀង​ ខេត្តបាត់​ដំបង​។ វត្ថុតាងចាប់យករួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក​ICE ចំនួន០២ថង់ទម្ងន់១.៣៦ក្រាម(ទាំងសំបក)

-ទូរស័ព្ទដៃចំនួន០៣គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំ ណុំរឿងដើម្បីបញ្ជូនមកការិយាល័យ​ជំនាញ នៅ ស្នងការដ្ឋាន​នគរបាលខេត្តចាត់ការបន្តតាមនីតិវិ​ធី៕