ហេតុអ្វីអ្នកគួរប្រើប្រាស់តួនាទីផ្ទៀងផ្ទាត់អត្តសញ្ញាណ Two-Factor Authentication (2FA)?

នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកមានសំណួរជាច្រើន បានចោទសួរទាក់ទងនឹងសន្តិសុខសុវត្ថិភាពគណនីបណ្តាញអ៊ីនធឺណិត៖

– ហេតុអ្វីការដាក់លេខសម្ងាត់ពិបាក នៅតែមានជនអនាមិកជ្រៀតចូលគណនីបាន?

– តើត្រូវធ្វើដូចម្តេចដើម្បីបង្កើនសុវត្ថិភាពគណនីពីការលួចចូល ឬទាញយកសិទ្ធកាន់កាប់ខុសច្បាប់ (Hijack)?

ជនអនាមិកបានប្រើប្រាស់វិធីសាស្ត្រចំនួន ០៤ ដើម្បីលួចយកឈ្មោះគណនី ឬលេខសម្ងាត់ជនរងគ្រោះ ដូចខាងក្រោម៖

– ការទាយឈ្មោះគណនី និងលេខសម្ងាត់

– ការលួចយកដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម (Social Engineering)

– ការលួចយកលេខសម្ងាត់ដោយប្រើប្រាស់គេហទំព័រក្លែងបន្លំ (Phishing)

– ការលួចយកលេខសម្ងាត់ដោយការចម្លងមេរោគកុំព្យូទ័រ ឬទូរស័ព្ទ (Trojan Horse ឬ Keylogger)

ដើម្បីបង្កើនសុវត្ថិភាព អ្នកគួរដំឡើងតួនាទីផ្ទៀងផ្ទាត់អត្តសញ្ញាណ Two-Factor Authentication ដែលបច្ចុប្បន្នកម្មវិធី Google Authenticator កំពុងទទួលបានការពេញនិយមប្រើប្រាស់ធ្វើជាកម្មវិធី 2FA ដើម្បីការពារគណនីដូចជា Facebook Gmail Dropbox Amazon Microsoft Teamviewer។ល។

លោកអ្នកអាចទាញយកកម្មវិធី Google Authentication សម្រាប់ទូរស័ព្ទដៃ៖

– ទាញយក សម្រាប់ Android តាមរយៈតំណភ្ជាប់ https://bit.ly/3qpABjk

– ទាញយក សម្រាប់ iOS តាមរយៈតំណភ្ជាប់ https://apple.co/3kQbNjs

របៀបដំឡើងកម្មវិធី Google Authenticator សម្រាប់កម្មវិធី៖

– Facebook៖ https://www.facebook.com/help/358336074294704

– Gmail៖ https://bit.ly/3qhHOSI

កំណត់ចំណាំ៖ អ្នកអភិវឌ្ឍកម្មវិធីគេហទំព័រ (Joomla WordPress ។ល។) ក៏អាចដំឡើងកម្មវិធី 2FA ដើម្បីការពារផ្ទាំង Login របស់កម្មវិធីរបស់ខ្លួនបានផងដែរ។ ព័ត៌មានលម្អិតស្តីពីការដំឡើង Google Authenticator សម្រាប់ផ្ទាំង Login (PHP) មានក្នុងតំណភ្ជាប់ https://bit.ly/2MRRVjm

ប្រភព ព័ត៌មាន