ករណីគ្រឿងចក្រ(សារស័រ) រអិលធ្លាក់ពីលើភ្នំកំពស់ជាង២០ម៉ែត្រ បណ្តាលឲ្យ បុរសម្នាក់ ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

កំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ករណីគ្រឿងចក្រ(សារស័រ) រអិលធ្លាក់ពីលើភ្នំកំពស់ជាង២០ម៉ែត្រ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧នឹង១៦នាទី នៅចំណុចក្នុងចំណុចក្រុមហ៊ុនថ្មម៉ាប ស្ថិតនៅក្នុងភូមិបន្ទាយរការ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។

ប្រភពពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថាជនរងគ្រោះឈ្មោះ អាត សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ ជាបុគ្គលិកបំរើការនៅក្នុងក្រុមហ៊ុនថ្មម៉ាបខាងលើ ស្នាក់នៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច បានស្លាប់នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ខណៈដែលកើតហេតុភ្លាមៗ មានរថយន្តរបស់ក្រុមហ៊ុនដឹកមកសង្គ្រោះ ៕

ប្រភព ព័ត៌មាន