នគរបាលខេត្តកណ្តាល ច្រាលចោល ព័ត៌មានមិនពិត របស់គេហទំពរ័ សារព័ត៌មានមួុយ ចុះផ្សាយថាមានជនជាតិវៀតណាម៤នាក់ រត់គេចវេស ពីការធ្វើចត្តាឡីសក័

ស្រុកកោះធំ៖ ក្រុមការងារព័ត៌មាន ប្រតិកម្មរហ័ស ស្នងការ នគរបាលខេត្ត កណ្តាល បានច្រាលចោល ទាំងស្រុង ចំពោះគេហទំព័រ សារព័ត៌មានឈ្មោះ GNtimes ដែលបានចុះផ្សាយ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះថា៖ «មានជនជាតិវៀតណាម ៤នាក់ រត់គេចខ្លួនពីការធ្វើចត្តាឡីស័ក នៅកាស៊ីណូ យុងយ័ន ស្ថិតនៅស្រុកកោះធំ ចូលទឹកដីវៀតណាម សង្ស័យមានវិជ្ជមានកូវីដ-១៩»។

ស្នងការដ្ឋាន នគរបាលខេត្ត កណ្តាល សូមបំភ្លឺ ចំពោះខ្លឹមសារនៃការចុះផ្សាយគេហទំពរ័ សារព័ត៌មាន ខាងលើ ដោយបញ្ជាក់ថា៖ អ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ដែលកំពង់ធ្វើចត្តាឡីសក័ នៅមណ្ឌលចត្តាឡ័យស័ក ក្រុមហ៊ុន កាស៊ីណូ យុងយ័ន ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ សរុបចំនួន ៧២៣នាក់ ស្រី៣៧១នាក់ នៅគ្រប់ចំនួនមិនមានរត់ គេចវេសនោះទេ។

ដោយឡែក ចំពោះវីដេអូ សកម្មភាពបុរសម្នាក់រត់គេចខ្លួននោះ គឺនៅទីតាំងផ្សេងមិនជាប់ពាក់ព័ន្ធទៅនឹងមណ្ឌលចត្តាឡីស័ក ក្រុមហ៊ុន កាស៊ីណូ យុងយ័ន ឡើយ។

ជាក់ស្តែង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលបន្ទុក ស្រុកស្អាង និងកោះធំ រួមជាមួយ លោកឧត្តមសេនីយទោ ឈឿនសុចិត្ត ស្នងការ នគរបាល ខេត្តកណ្តាលបានចុះត្រួតពិនិត្យ និងរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅមណ្ឌលចត្តាឡីស័ក ក្រុមហ៊ុន កាស៊ីណូ យុងយ័ន ដោយប្រើប្រាស់កងកម្លាំងប្រចាំការ២៤ម៉ោង/២៤ម៉ោង។

អាស្រ័យហេតុនេះ សូមបណ្តាញសារព័ត៌មាន និងសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ និងបំភ្លៃការពិត ៕