បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីខ្វះការប្រុងប្រយ័ត្ន

ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង ហេតុការណ៍នេះកើតឡើងនៅថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០និង៣៥នាទីនៅ។ ចំណុចផ្លូវជាតិលេខ១៥១ ស្ថិតក្នុងភូមិត្រពាំងវាល ឃុំជ្រៃលាស់​ ស្រុកពញាឮ ខេត្តកណ្តាល។

​សភាពនៃរឿងហេតុ÷ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើមានម៉ូតូមួយបើកបរពីទិសខាងជើងទៅទិសខាងត្បូង។ ម៉ូតូ ០១គ្រឿងម៉ាកMSX ពណ៍ខ្មៅស គ្មានស្លាកលេខ បេីកបរដោយឈ្មោះ អែម ចាន់រឹទ្ធ ហៅទូច មានទីលំនៅភូមិ.ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត បានបើកមកដល់ចំណុចកើតហេតុបានបើកធ្លាក់ពីលើស្ពានថ្នល់ចាមខាងត្បូង ស្ថិតក្នុងភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បណ្តាលអោយរងរបួសធ្ងន់ (ពុំមានពាក់មួកសុវត្ថិភាពទេ)។ បន្ទាប់មកត្រូវបានអ្នកភូមិយកទៅមន្ទីពេទ្យបត់ទៅ។រីឯ វត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍យកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់៕