ផ្ទះនិងទ្រព្យសម្បត្តិ ត្រូវរលាយបាត់អស់រលីង ក្នុងហេតុការណ៍អគ្គីភ័យ នៅក្រូចឆ្មារ

ខេត្ត​ត្បូងឃ្មុំ​៖ ថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ១៥:០០​ នាទី​ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ បៀន ខេង ភេទ​ ប្រុស អាយុ​ ៤៨​ ឆ្នាំ ជាតិខ្មែរ ទីលំនៅ ភូមិទួលតាកោ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។​ ផ្ទះទំហំ​ ៨mx១៦m ធ្វើពីឈើ ដំបូលប្រកក្បឿង ជញ្ជាំងក្តារ ។​ ការខូចខាតៈ
-​ ផ្ទះឆេះទាំងស្រុង
-​ ម៉ូតូសង់​ឆ្នាំ​២០១៧​ ចំនួន​ ០១​ គ្រឿង
-​ សំភារះខូចខាតមាន ចំណីសត្វ ជីកសិកម្ម ថ្នាំពេទ្យ ថ្នាំបាញ់ស្មៅ សរុបជាថវិការ​ ១០០០០​ ដុល្លារ​
-​ លុយខ្មែរ​ចំនួន​ ០៥​ លានរៀល
-​ លុយដុល្លា​ ចំនួន​ ០៥​ ពាន់ដុល្លារ​
-​ និងរាលទៅឆេះជញ្ជាំងផ្ទះរបស់ឈ្មោះ ហ៊ាន វុិត ភេទប្រុស អាយុ​ ៤១​ឆ្នាំ អស់មួយចំហៀង ពុំមានបាត់បង់របស់របរទេ​ ។

​ បាន​ប្រេីប្រាស់រថយន្ត​ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០៥​រថយន្ត​ ស្មើរនឹង​ ៣០​ មែត្រ​គូប​ ។​ មូលហេតុបណ្តាលមកពីផ្ទុះសេខ្សែភ្លើង​ ៕