ព្រះសង្ឃ៤ព្រះអង្គបានរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកកូនមុំ

យ៉ាងហោចណាស់ក៏មានព្រះសង្ឃ៤ព្រះអង្គ បានរងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូកង់បីក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅថ្ងៃទី ០៨ខែមីនាឆ្នាំ ២០២១វេលាម៉ោង៨និង១៥នាទីលើផ្លូវជាតិលេខ៧៨មុខវត្តត្រពាំងច្រេសស្ថិតក្នុងភូមិ១ ឃុំត្រពាំង
ច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំបានអោយដឹងថា ព្រះសង្ឃ៤អង្គដែលរងរបួលធ្ងន់ស្រាលមានព្រះនាម ដូចខាងក្រោម៖
១. ព្រះនាមបេប កែវរ័ត្រសុវណ្ណសុិន ព្រះជន១៦ព្រះវស្សា(រងបួសធ្ងន់)។
២. ព្រះនាម សាគុណ ភារុណ ព្រះជន១៨ព្រះវស្សា(រងរបួសធ្ងន់) ។
៣. ព្រះនាម ក ខាំលីន ព្រះជន១៥ព្រះវស្សា(របួសស្រាល) ។
៤. ព្រះនាម សុខឃឿនសារឿម ព្រះជន១៧ព្រះវស្សា(រងរបួសស្រាល) ព្រះសង្ឃទាំង៤អង្គខាងលេីនេះ គង់នៅវត្តត្រពាំងច្រេស។

របាយការណ៍បានបញ្ជាក់ថា រថយន្តបង្ក ម៉ាកហ្វតពណ៌ទឹកបុិកពាក់ ស្លាក លេខរតនគិរី 3A:3233 ជារថយន្តរបស់ក្រុមហ៊ុនរតនៈសម្បត្តិដឹកអ្នកដំណើរពីខេត្តរតនគិរីទៅភ្នំពេញ(អ្នកបើកបរបានរត់គេចខ្លួនបាត់)។

ម៉ូតូម៉ាក់តុតុពណ៌ក្រហមស្លាកលេខភ្នំពេញ 1HE:2219 អ្នក
បេីកបរឈ្មោះ សុខ ឃឿនសាវឿន ភេទប្រុស អាយុ១៩ឆ្នាំស្នាក់នៅវត្តត្រពាំងច្រេស(គ្មានរបួស)បានដឹកព្រះសង្ឃចំនួន៤អង្គ មកដល់កន្លែងកើតហេតុក៏ប៉ះគ្នា ជាមួយរថយន្តខាងលើតែម្តងបណ្តាលអោយព្រះសង្ឃដែលគង់លើម៉ូតូតុតុរងរបួសធ្ងន់ស្រាលទាំង៤ព្រះអង្គ។

ករណីខាងលេីនេះកម្លាំងប៉ុស្តិ និងជំនាញបានធ្វេីការវាស់វែងកន្លែងកេីតហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅ
អធិការដេីម្បីបន្តនិតិវិធីច្បាប់។ ចំណែកព្រះសង្ឃត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកកូនមុំផងដែរ៕