យុវជនម្នាក់គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

កាលពីនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧៩-២៨០ ត្រង់ចំណុចចំការ ឈ្មោះ ហួត ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បណ្តាលអោយយុវជន១នាក់ស្លាប់បាត់បង់ជីវិតយ៉ាអាណោចអាធ័មនៅកន្លែងកើតហេតុ។ តាមការបញ្ជាក់ពីរបាយការរបស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ផ្វា ក្រា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី(ស្លាប់នៅកន្លែងកើតហេតុ)។ ក្នុងរបាយការណ៍មិនបានបញ្ជាក់ពីមូលហេតុអោយបានច្បាស់លាស់ពីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះទេដោយគ្រាន់បញ្ជាក់ថា ម៉ូតូធ្វើដំណើរ ពីជើងទៅត្បូង។ហើយ ជំនាញកំពុងស្រាវជ្រាវករណីនេះ។

-វត្ថុតាងនៅកន្លែងកើតហេតុរួមមាន÷

១.មនុស្ស ០១នាក់ (ស្លាប់ )។

២.ម៉ូតូ ០១ គ្រឿង ម៉ាក់វេវឆ្លាមពណ៌ ខ្មៅ គ្មានស្លាកលេខ ។

-ស្លាកស្នាមរបួសលើជនរងគ្រោះរួមមាន÷

១.បាក់ភ្លៅខាងស្តាំ

២.ដាច់ប្រអប់ជើងខាងស្តាំ។

៣.បាក់កដៃខាងស្តាំ និងឆូតដើមទ្រូងខាងឆ្វេង។

ក្រោយពីទទួលព័ត៌មានរួចមក កំលាំងជំនាញអធិការ បានសហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំបាតាង ចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សពជូនទៅឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕