យុវជន២នាក់ត្រូវនគរបាលឃាត់ខ្លួនបន្ទាប់ពីផឹកស៉ីស្រវឹងជោកជាំ

កម្លាំងអធិការនគរបាលក្រុងបានលុងឃាត់ ខ្លួនយុវជន២នាក់ពាក់ព័ន្ធករណីក្រុមក្មេង​ទំនើង​ ផឹក​ស្រាស្រវឹងបង្កឲ្យមានបញ្ហា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិភ្នំ​ស្វាយ​ សង្កាត់បឹងកន្សែង​ ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យ ១-ឈ្មោះ ម៉ា តុលា​ (ហៅ តុលា) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ អ្នកបើកបរ​រថយន្ត។
២-ឈ្មោះ ខាំ ភួង​ (ហៅ ភួង​) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ អ្នកបើកបរ​រថយន្ត ទាំង២នាក់មានទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើបានដកហូតសម្ភាររួម​មាន​:
-ម៉ូតូចំនួន ១គ្រឿង​ម៉ាក វេវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ
-ទូរសព្ទ​ដៃចំនួន ២គ្រឿង
– ជញ្ចៀន ១វង់ ជាលោហៈ
ពណ៌លឿង។​
លទ្ធផល​ធ្វើ​តេស្ត​រកសារធាតុញៀនវិជ្ជមាន(+)ទាំង២នាក់។​

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួនជា​បណ្តោះ
អាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើដើកសាងសំណុំរឿង​បញ្ជូន​ទៅ​អយ្យការអមសាលា​ដំបូង​ខេត្តតាមវិធានការទៅតាមផ្លូវច្បាប់៕