រថយន្តធ្ងន់ធំ ០២គ្រឿង ជុលគ្នាក្នុងទិសដៅបញ្ច្រាសគ្នា​ នៅលើផ្លូវជាតិ​លេ​ខ៥១​

កំពង់ស្ពឺ​៖​ នៅវេលា​ម៉ោង ១២ និង ៤០ នាទី ថ្ងៃចន្ទ ទី៨ ខែ​មីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ៥១​ ​ចន្លោះគីឡូម៉ែ​ត្រ​ ៣_៤​ ត្រង់ចំណុចភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់​ស្ពឺ មានរថយន្ត ម៉ាក H​YUNDAI PORTER ពណ៌ស ពាក់ផ្លាកលេខកំព​ង់ស្ពឺ 2A.7291 បើកបរដោយឈ្មោះ ផាត់ នី ភេទ ប្រុស អាយុ ៤២ ឆ្នាំ​ របួសបាក់​ជើងស្តាំ រស់នៅ​ភូមិ​ចាម ឃុំវាល ស្រុកគងពិ​សី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកមកដល់ចំណុចខាងលើបានបើកទៅបុ​ករថ​យន្ត ០១គ្រឿងម៉ាក D​AEWOO ពណ៌ស ពាក់ផ្លា​ក​លេ​ខភ្នំពេញ 3E.​5​4​20 សណ្តោង សឺមីរុឺម៉កសុីទែ​ន ពណ៌ស ពាក់ផ្លាក​លេខ ភ្នំពេញ4A.6362 អ្នក​បើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) ។

តាមរបាយការណ៍​បឋម​.,​ បញ្ជាក់ថា​ HYUNDAI បើកបរក្នុងទិសដៅបញ្ច្រា​ស​ទិសគ្នា​ ហេីយបានចូល​ទៅចំណែកទ្រូងផ្លូវរបស់រថយន្តម៉ាក DAE​W​OO ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ប​ណ្តាលឱ្យគ្រោះថ្នាក់មនុស្សនិងខូចខាតរថយន្ដ
-របួសធ្ងន់ ០១នាក់ ប្រុស​ ជាអ្នកបើកបររថយន្ត HY​U​NDAI បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ​ ។
-ខូចខាតរថយន្ត ០២គ្រឿង (ខូចធ្ងន់ ០១ គ្រឿង)។

បច្ចុប្បន្ន​មធ្យោបាយ​បង្ក​ យកមករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដេីម្បី​កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់​ ៕