ឡចំហុយថ្នាំប្រជាពលរដ្ឋមួយកន្លែងនៅក្រូចឆ្មារ រងការខូចខាតបណ្តាលមកពីអគ្គីភ័យ

ខេត្ត​ត្បូងឃ្មុំ​៖ ថ្ងៃអាទិត្យ ៩ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:២០​ នាទី នៅចំណុចក្រោយភូមិទី៦ ឃុំស្វាឃ្លាំង ស្រុកក្រូចឆ្មារ​ មានករណីអគ្គិភ័យឆាបឆេះឡចំហុយថ្នាំរបស់ប្រជាពលរដ្ឋ ឡទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ឡចំហុយថ្នាំរបស់ឈ្មោះ លី សៀត ភេ​ទ​ ប្រុស អាយុ​ ៦០​ ឆ្នាំ នៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ។​ ការខូចខាត ឆេះឡទាំងស្រុង ខូចខាតសន្លឹកថ្នាំក្រៀម ប្រហែល ១២០០​ គីឡូក្រាម ។

​ អគ្គិភ័យបានរលត់នៅវេលាម៉ោង​ ១១.១០​ នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំនួន​ ០១​ គ្រឿង និងប្រើប្រាស់​ទឹកអស់​ចំនួន​ ០១​ រថយន្ត​ ស្មេីនឹង​ ០៦ម៉ែត្រគូប​ ។​​ ករណីនេះមិនបណ្ដាលឲ្យរងរបួសមនុស្សឡើយ ៕