ស្រីប្រុស ១៤នាក់ ត្រូវសមត្ថកិច្ចបាត់ដំបង ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀន

បាត់ដំបង÷ នៅយប់ថ្ងៃទី​ ៦ ខែ​ មីនា​ ឆ្នាំ​២០២១វេលា​ម៉ោង​៥និង៣០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី​៧​ ខែ​មីនា​ឆ្នាំ​២០២១​នៅចំណុចក្រុមទី០៤ភូមិនំក្រៀប​សង្កាត់ ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបងអនុវត្តតាម​ យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេ នីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារគ្រឿង​ញៀន​ ​លោកវរសេនីយ៍ឯក​ សុខ​ និ​មល​ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន​ ដឹកនាំកម្លាំងជំ​នាញ​ សហការណ៍ជាមួយកម្លាំងនគរបាលក្រុង​បាត់ដំបងដែលមានលោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការ​នគរបាលក្រុងបាត់ដំបង​បង្រ្កា​បករណីរក្សាទុក​ ចាត់ចែង​ សម្រួលឱ្យប្រេីប្រាស់​ដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន០១ករ​ណី ​​​(ក្នុងបទ​ល្មើសជាក់​ស្តែង)ដែលមានឈ្មោះ​ស្រ៊ុន ឡាយ​ ភេទស្រី​ អាយុ​ ៧៨​ឆ្នាំ​ ជាម្ចាស់ទី​តាំង​។ ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជន​សង្ស័យចំនួន១៤នាក់​ ប្រុស​ ៩នាក់ស្រី០៥នាក់​ ដែលក្នុងនោះមានទាំងអនីតិជនផងដែរ​។ វត្ថុតាងចាប់យករួមមាន៖

-ថ្នាំញៀនប្រភេទកេតាមីនKetamine ចំ​នួន​ ០៣កូនថង់ទម្ងន់២.១០ក្រាម(ទាំងសំបក)

-ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី​MDMA​ចំនួន​០២គ្រាប់ទម្ងន់០,៦៩ក្រាម

-បន្ទះថ្នាំព៌ណក្រហម​និងសម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន

-ទូរស័ព្ទដៃចំនួន០៣គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំ ណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ដោយឡែកអ្នកជាប់ពាក់ព័ន្ធជាអនីតិ ជន​ចំនួន០៤នាក់ ត្រូវបានឱ្យអាណាព្យាបាលធា នាយកទៅអប់រំនៅលំនៅដ្ឋានវិញ៕