ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារ

បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកសំបូរ ចាប់ខ្លួនបន្ទាប់ពីជនម្នាក់នេះបានបង្កហិង្សាវាយលើស្រ្តីជាប្រពន្ឋយ៉ាងចាស់ដៃ ហើយថែមទាំងយកកាំបិតផ្គាក់ដេញកាប់ តែសំណាងត្រូវស្រ្តីរងគ្រោះរត់គេចទាន់។

ជនដៃដល់ជាប្តីឈ្មោះញ៉ែម ឌី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនភ្លាមៗនៅព្រឹកថ្ងៃទី៨ ខែមិនា ៕