និយ័ត​ករ​សហភាព​អឺរ៉ុប​ជំរុញ​អោយ​មាន​ការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី

អឺរ៉ុបប​៖​ ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​ជំរុញ​អោយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ ​បដិ​សេ​ដ​ការ​អនុម័ត​អោយ​ប្រើប្រាស់​ថ្នាក់​ជាតិ​ ​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​រុស្ស៊ី ​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​ខណៈ​ទីភ្នាក់ងារ​នេះ​បាន​នឹង​កំពុង​ពិនិត្យមើល​ពី​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​របស់​វា​ ​។​

នាយក​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​លោកស្រី​ គ្រី​ស្តា​ ​វី​ថាំ​មើ​ (​Christ​a​ ​W​i​r​t​hum​e​r) ​បាន​ថ្លែងប្រាប់​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារ​ព័ត៌មាន​អូ​ស្រ្តា​លី​ OR​F​ ​ថា​ ​យើង​ត្រូវការ​ឯកសារ​​​ដែល​យើង​អាច​ពិនិត្យ​បាន​… ​យើង​ក៏​មិន​មាន​ទិន្នន័យ​ដែរ​… ​អំពី​មនុស្ស​ដែល​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​… ​វា​មិនទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​ ​ហេតុដូច្នេះហើយ​ខ្ញុំ​សូម​ណែនាំ​ជាបន្ទាន់​ ​ដើម្បី​ប្រឆាំង​នឹង​ការ​ផ្តល់​ការអនុញ្ញាត​អោយ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ថ្នាក់​ជាតិ​ ​។​

យ៉ាងណាមិញ​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​រុស្ស៊ី S​put​n​i​k ​V​ ​ត្រូវ​បាន​អនុម័ត​អោយ​ប្រើប្រាស់​ ​ឬក៏​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​សម្រាប់​ការ​អនុម័ត​នៅ​ក្នុង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​០​៣​ ​ក្នុង​នោះ​រួម​មាន​ហុង​គ្រី ស្លូ​វ៉ា​គៀ ​និង​សាធារណៈ​រដ្ឋ​ឆេ​ក​ ​ដោយក្រុម​ម​ន្រ្តី​អឺរ៉ុប​បាន​និយាយ​ថា​ ​ទីក្រុង​ប្រ៊ុ​ច​ហ្សែ​ល​អាច​នឹង​ចាប់ផ្តើម​ការចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​រុស្ស៊ី ​ប្រសិនបើ​មាន​សមាជិក​យ៉ាងហោចណាស់​ចំនួន​០​៤​ដាក់ពាក្យ​ស្នើសុំ​ ​៕