ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកកោះញែក ត្រូវអគ្គីភ័យលេបត្របាក់ បណ្តាលមកពីភ្លើងឆេះព្រៃ

ខេត្ត​មណ្ឌលគីរី​៖ នៅរសៀល ថ្ងៃច័ន្ទ ១០ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ១៣:៣០​ នាទី​ មានករណីអគ្គិភ័យភ្លើងឆេះផ្ទះចំនួនមួយខ្នងនៅចំណុចអូរអញ្ជរ័ស្ថិត​ ភូមិអបូន​ ឃុំអបូនលើ​ ស្រុកកោះញែក​ ខេត្តមណ្ឌលគិរី ផ្ទះប្រក់ស្បូវទំហំ ៤មx៦ម ម្ចាស់ផ្ទះ ឈ្មោះ យឿន យ៉េង អាយុ ៤៤ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឈិន យ៉ាន អាយុ ៤៥ ឆ្នាំ និងមានកូនក្នុងបន្ទុកចំនួន​ ០១​ នាក់ ។ ខូចខាតទ្រព្យសម្បត្តិរួមមាន ខោអាវ ស្រូវ ១១​ បាវ និង អង្ករ​ ២០០Kg ។​ មូលហេតុបណ្តាលមក​ពី​ភ្លើងព្រៃរាលដាលដោយម្ចាស់មិននៅផ្ទះ​ ៕