សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

បាត់ដំបង÷ កាលពីថ្ងៃទី ៨​ ខែ​ មីនា​ ឆ្នាំ​២០២១វេលា​ម៉ោង​១៤និង៣0នាទីនៅចំណុចភូមិជេីងទិញ​ ឃុំធិបតី​ ស្រុកគាស់ក្រឡ​ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេនី​យ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការ​ងារ​គ្រឿង​ញៀន​ ​លោកវរសេនីយ៍ឯក​ប៉ាង​ ហៀង​ ​ អធិការ​នគរបាលស្រុកគាស់ក្រឡដឹកនាំ​ កម្លាំង​ក្នុងអង្គភាព​បានចុះប្រតិបត្តិការបង្រ្កាបករ​ណីរក្សាទុក​ដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន០១ករ ​ណី​​(ក្នុងបទ​ល្មើសជាក់​ស្តែង)។ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជន​សង្ស័យចំនួន០២នាក់៖

១-ឈ្មោះមុត មករា ហៅអាមាក់ ភេទប្រុស អា​យុ២៩ឆ្នាំ រស់នៅភូមិជើងទិញ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

២-ឈ្មោះឈន ចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ រស់​នៅភូមិព្រៃទទឹង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យករួមមាន៖

-ម៉្សៅក្រាមព៌ណសថ្លា​ ច្រកក្នុងថង់សចំនួន​០៥​ថង់​សង័្សយជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក​ICE

-ម៉ូតូចំនួន០១គ្រឿង

-ទូរស័ព្ទដៃចំនួន០២គ្រឿង

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំ ណុំរឿងដើម្បីបញ្ជូនមកការិយាល័យ​ជំនាញ នៅ ស្នងការដ្ឋាន​នគរបាលខេត្តចាត់ការបន្តតាមនីតិវិ​ធី៕