សាំងយ៉ុងប្រលះម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កណ្តាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តនឹងម៉ូតូបណ្តាលអោយស្លាប់ប្រុស០១នាក់ ។ កើតហេតុនៅ ថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥និង១៥នាទី នៅលើផ្លូវលេខ៧០A ត្រង់ចំណុចមុខធនាគារស្ថាបនាស្ថិតនៅក្នុងភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

មានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ធ្វើដំណើរពីលិចទៅកើត បានមកបុកម៉ូតូមួយគ្រឿងម៉ាក P.C.X (បើកបរបញ្ច្រាសទិសគ្នា) ដែលបណ្ដាលអោយស្លាប់ដល់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ ។

ក្រោយពីទទួលបានព័ត៌មានកំលាំងប៉ុស្តិ៍រកាកោង១ និងកំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង រួចបានយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ចំពោះសព ជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕