អគ្គីភ័យបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋនៅតាកែវ ០២ខ្នង ដួលរៀបដល់ដី

ខេត្ត​តាកែវ​៖ ថ្ងៃច័ន្ទ ១០ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ១៤:១០ នាទី​ មាន​ករណីគ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ​ ឯម ង៉ែត ភេទ​ ប្រុស​ អាយុ ៦២ ឆ្នាំ​ មុ​​ខរបរ​ កសិករ មានទីលំនៅភូមិ ត្រពាំងប្រីយ៍ ឃុំសឹង្ហ ដែលផ្ទះមានទំហំ ៤x៥​ ម៉ែត្រ​ ធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស្លឹកផ្ទះទាមឆេះខូចខាតអស់ទាំងស្រុង​ ។  សម្ភារៈខូចខាតរួមមានៈ

-​ មាស ០១​ ជី

-​ ម៉ាស៊ីនបូមទឹក ០១​ គ្រឿង

-​ សម្លៀកបំពាក់មួយចំនួន

-​ ស្រូវមួយចំនួន​

បានរៀលដាលឆេះផ្ទះរបស់ឈ្មោះ​ អែម ឈុយ​ ភេទ​ ប្រុស​ អាយុ ២៥ ឆ្នាំ​ ដែលត្រូវជាកូន ផ្ទះមាន​ ទំហំ ៦x៧​ ម៉ែត្រ​ ដែលធ្វើអំពីឈើ ដំបូលប្រក់ស៊ីប្រូ រនាបក្តា ជញ្ជីងក្ដារ ឆេះខូចខាតអស់ទាំងស្រុង​ ។​ សម្ភារៈខូចខាតរួមៈ

-​ មានប្រាក់ដុល្លារចំនួន ៧០០ ដុល្លារ

-​ ស្រូវចំនួន ៣០ បាវ​

-​ សៀវភៅគ្រួសារ​

-​ សៀវភៅស្នាក់នៅ​

-​ សំបុត្រកំណើត​

-​ អត្តសញ្ញាណប័ណ្ណរួមនឹងសំលៀកបំពាក់មួយចំនួន​ ។​

កម្លាំងជំនាញអគ្គីភ័យនៃអធិការនគរបាលស្រុកមិនបានចេញរថយន្តទៅជួយពន្លត់ទេដោយមូលហេតុពុំមានផ្លូវចូលរថយន្ត​ ។​ មូលហេតុ​ បណ្ដាលមកពី​ឆ្លងចរន្ត​អគ្គិសនី​ ៕