Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ទាក់ទងនឹងបញ្ហាសុវត្ថិភាព

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone និង macOS Big Sur‌ សម្រាប់ Macs កុំព្យូទ័រហើយបានស្នើសុំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។

ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការកែតម្រូវបញ្ហាមួយចំនួនជាមួយ iOS 14.4.1 និង macOS Big Sur‌ 11.2.3 ដែលអាចឱ្យជនខិលខូចធ្វើការវាយប្រហារតាមរយៈភាពចន្លោះប្រហោងដែលមាននៅក្នុង WebKit ដែលជាផ្នែកមួយរបស់កម្មវិធី Safari។

លោកអ្នកអាចធ្វើបច្ចុប្បន្នភាពទូរសព្ទ iPhone ដោយគ្រាន់តែចូលទៅក្នុង Settings > General > Software Update ចំណែកឯលោកអ្នកដែលប្រើកុំព្យូទ័រ Macs វិញនោះ លោកអ្នកអាចចូលទៅក្នុង System Preferences ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ៕

ប្រភព ព័ត៌មាន