កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​បាន​ឡោមព័ទ្ធ​ក្រុម​អ្នកប្រឆាំង​តវ៉ា​ ​និង​បញ្ជា​ដក​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុងស្រុក​ចំនួន​០​៥

មី​យ៉ា​ន់​ម៉ា​៖​ ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​បាន​ឡោមព័ទ្ធ​ក្រុម​យុវជន​ជា​បាតុករ​រាប់​រយ​នាក់​ពេញ​មួយ​យប់​ថ្ងៃចន្ទ​ម្សិលមិញ​ ​ក្នុង​សង្កាត់​មួយ​កន្លែង​ ​នៅ​ទីក្រុង​រ៉​ង់ហ្គូ​ន​ ​ហើយ​គំរាម​ចូល​តាម​ចាប់ខ្លួន​ពួកគេ​ដល់​ក្នុង​ផ្ទះ​ ​ខណៈ​សហរដ្ឋអាមេរិក​ ​និង​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​យោធា​អនុញ្ញាត​ឱ្យ​ក្រុម​បាតុករ​ចាកចេញ​ពី​ការ​ឡោមព័ទ្ធ​ ​។​

បាតុករ​រាប់ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើបាតុកម្ម​តវ៉ា​ ​ដោយ​បំពាន​បម្រាម​គោចរ​ ​នៅ​តាម​ដង​ផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង​រ៉​ង់ហ្គូ​ន​ ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ក្រុម​យុវជន​ ​ដែល​កំពុង​ត្រូវ​បាន​ឡោមព័ទ្ធ​ក្នុង​សង្កាត់​ ​សាន​ឆ​ង​ (S​an​c​h​a​un​g​) ​។​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ប្រើប្រាស់​គ្រាប់បែកផ្សែង​ ​ដើម្បី​បំបែក​ហ្វូង​បាតុករ​ក្នុង​សង្កាត់​ ​សាន​ឆ​ង​ S​an​c​h​a​un​g​ ​ហើយ​សាក្សី​ក៏បាន​លឺ​ស្នូរ​គ្រាប់កាំភ្លើង​ដែរ​ ​៕