កូរ៉េ​ខាងត្បូង​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​ចំនួន​២​០​ករណី​បន្ថែម​ទៀត​

កូរ៉េ​ខាងត្បូង​៖​ ​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​បាន​កត់ត្រា​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​ប្រមាណ​ជាង​២​០​ករណី​នា​ពេលថ្មីៗនេះ​ ​ដែល​នាំ​អោយ​តួលេខ​សរុប​កើន​ឡើង​ដល់​១​៨​២​ករណី​ហើយ​ ​។​

ក្នុងចំណោម​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​ទាំង​២​០​ករណី​ដែល​ត្រូវ​បាន​រក​ឃើញ​ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​កន្លងទៅ​នេះ​ ​ក្នុង​នោះ​មាន​១​១​ករណី​ជា​ករណី​នាំចូល​ ​ខណៈ​ដែល​៩​ករណី​ទៀត​ជា​ករណី​ឆ្លង​ក្នុងស្រុក​ ​។​ ​ហើយ​បើ​បូក​បញ្ចូល​គ្នា​នោះ​ឃើញ​ថា​ ​១​៥​៤​ករណី​ជា​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​មាន​ប្រភព​នៅ​ចក្រភពអង់គ្លេស​, ​២​១​ករណី​ជា​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​មាន​ប្រភព​នៅ​អាហ្វ្រិក​ខាងត្បូង​ ​និង​៧​ករណី​ទៀត​ជា​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​មាន​ប្រភព​នៅ​ប្រេស៊ីល​ ​។​ ​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​ទាំង​បី​ប្រភេទ​នេះ​ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​អាច​ឆ្លង​លឿន​ជាង​ជំងឺ​ ​Co​v​i​d​-19 ​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ទៅទៀត​ ​៕