ឃាត់ខ្លួនស្ត្រីជាប្រពន្ធ ករណីដាក់ថ្នាំក្នុងស្រា បំពុលប្តីឲ្យស្លាប់

ត្បូងឃ្មុំ÷ បុរស​ម្នាក់ ពូកែ​ខាង​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ និង​ញៀន​ស្រា ជាប្រចាំ ធ្វើឱ្យ​ប្រពន្ធ ដែលមាន​អាយុ​ច្រើនជាង​ប្ដី ១០ ឆ្នាំ បានសម្រេច​ដាក់​ថ្នាំ​បំពុល ក្នុង​ស្រា បណ្ដាលឱ្យ​ស្លាប់​ នៅភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១០ មីនា ២០២០ ។ ជនរងគ្រោះ ឈ្មោះ ថន ឃីម អាយុ ៣៦ ឆ្នាំ និង​ប្រពន្ធ ជា​ជនសង្ស័យ ដែល​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ ឡាយ សា​លឹម អាយុ ៤៦ ឆ្នាំ មាន​ទីលំនៅ ភូមិ​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ចុះ​ដល់ផ្ទះ​កើតហេតុ បាន​ពិនិត្យឃើញ​បុរស ជា​ជនរងគ្រោះ មាន​បែក​ពពុះ​ទឹកមាត់ ដែលនាំឱ្យ​មាន ការសង្ស័យ​ពុល​ថ្នាំ និង​ពុំមាន​ស្នាក​ស្នាម​អ្វី​ផ្សេង​ឡើយ​ ។​ ដោយមាន​ការសង្ស័យ លើ​ប្រពន្ធ​របស់​ជនរងគ្រោះ គឺ​មន្ត្រី​ជំនាញបាន​ឃាត់ខ្លួនយកមក​សាកសួរ​ឈ្មោះ ឡាយ សា​លឹម បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន សម្លាប់​បុរស​ឈ្មោះ ថន ឃីម ជា​ប្តី​ប្រាកដ​មែន គឺ​ដាក់​ថ្នាំ​បំពុល​ក្នុង​ស្រា​តែម្តង ដោយសារ​ប្តី​ម្នាក់នេះ ជា​មនុស្ស​ញៀន​ស្រា និង​បង្ក​ហិង្សាមកលើ​ខ្លួន​ញឹកញាប់​ ។​

​ជុំវិញ​ករណីនេះ ខាង​នគរបាល​ជំនាញ បាននិងកំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី គឺ​កសាង​សំណុំរឿង ប​ញ្ជួ​ន​ទៅកាន់​តុលាការ​ ៕