ជនសង្ស័យ ០៥នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

ឧត្តមានជ័យ÷ ក្រោមការដឹកនាំចង្អុលបង្ហាញពី់លោកឧត្ដមសេនយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្ដម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ !   នៅរសៀលថ្ងៃទី០៨ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៤ និង ០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែងបានចុះបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិអូរជញ្ជៀន,ភូមិស្លែងពណ៌ ឃុំ/ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ហន ចាន់ទី ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ/ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ ។

២- ឈ្មោះ រឿន កែវសោភា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិ-ភូមិអភិវឌ្ឍន៍ ឃុំ/ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ ។

៣- ឈ្មោះ ស រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្លែងពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ ។

៤- ឈ្មោះ នេត វណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ-ស្លែងពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងយើងបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ហៅម៉ាទឹកកក ចំនួន ០១កញ្ចប់ធំ និង ០១កញ្ចប់តូច ថ្នាំញៀនប្រភេទយ៉ាម៉ា ( WY ) ចំនួន ០២ គ្រាប់ ។

ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥ :៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាប ករណីរក្សាទុកប្រើប្រាស់ដោយ ខុសច្បាប់នៅសារធាតុញៀន ០១ករណី ស្ថិតក្នុងភូមិសំរោងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ៖

១- ឈ្មោះ គាម វីរៈថេត ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង មុខរបរ មិនពិតប្រាកដ ។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងយើងបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ហៅម៉ាទឹកកក ចំនួន ០៣កញ្ចប់តូច ។

នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នហើយ នៅពន្ធនាគារខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា ៤០ និង ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕