មន្ត្រី​ទី​២ ​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាប្រជាធិបតេយ្យ(NLD) បាន​ស្លាប់​ក្នុង​ទី​ឃុំឃាំង​

មី​យ៉ា​ន់​ម៉ា​៖​ ​អតីត​សមាជិកសភា​ម្នាក់​បាន​និយាយ​ថា​ ​មន្ត្រី​ម្នាក់ទៀត​មកពី​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​របស់​មេដឹកនាំ​ដែល​ត្រូវ​បាន​ទម្លាក់​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​បាន​ស្លាប់​ក្នុង​ទី​ឃុំ​ខ្លួន​ ​បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​មីនា​កន្លងទៅ​ ​។​

សមាជិកសភា​ជាន់ខ្ពស់​ដែល​ត្រូវ​បាន​រំលាយ​គឺ​លោក​ B​a​ ​M​y​o ​T​h​e​in​ ​បាន​ប្រាប់​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ថា​ ​មន្ត្រី​គណបក្ស​លោក​ ហ្ស ម្យ៉ា​ត​ ​លីន​ (​Z​a​w​ ​M​y​at​ ​L​inn​) ​ដែល​ជា​ប្រធាន​វិទ្យាស្ថាន​វិជ្ជាជីវៈ​ ​ស៊ូ​យូ​ ​វ៉ា​ក់ខេ​សិន​ណ​ល​ ​អ៊ី​ន​ស្ទី​ជូត​ (Suu ​Vocational​ ​Institute​) ​នៅ​ក្នុង​តំបន់​ ស្វេ ផ្យី ​ថា​ (S​h​w​e​ ​P​y​i​ ​T​h​ar​) ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ពេល​កម្លាំង​សន្តិសុខ​វាយឆ្មក់​វិទ្យាស្ថាន​ ​កាលពី​យប់​ថ្ងៃចន្ទ​ឈាន​ចូល​ថ្ងៃអង្គារ​នេះ​ ​។​ ​លោក​ជា​មន្ត្រី​ទី​២​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (N​L​D​) ​បាន​ស្លាប់​ក្នុង​ទី​ឃុំ​ខ្លួន​ ​ហើយ​ថា​ ​ឥឡូវនេះ​ ​សាច់ញាតិ​កំពុង​ព្យាយាម​យក​សព​ពី​មន្ទីរពេទ្យ​ទាហាន​ ​៕