លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​យក​អាល់កុល​បាញ់​ក្រុម​អ្នកសារព័ត៌មាន ​ព្រោះ​ខឹង​សួរ​សំណួរ​ច្រើនពេក

ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​យក​អាល់កុល​បាញ់​ដាក់​អ្នកកាសែត​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​ស​ប្តាហ៍​មួយ​ ​បន្ទាប់ពី​ពួកគេ​សួរ​សំណួរ​ច្រើនពេក​ ​។​

បន្ទាប់ពី​ឆ្លើយ​សំណួរ​យ៉ាង​ច្រើន​របស់​អ្នកកាសែត​ក្នុង​ទីក្រុង​បាងកក​ ​លោក​ ​ប្រា​យុទ្ធ​ ​ត្រូវ​បាន​គេ​សួរ​អំពី​លទ្ធភាព​នៃ​ការ​រុះរើ​គណៈរដ្ឋ​ម​ន្រ្តី ​។​ ​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​គិត​ពីមុខ​ជំនួញ​របស់​ពួកគេ​វិញ​ទៅ​ ​បន្ទាប់មក​លោក​ចាប់​យ​កដប​អាល់កុល​ ​ហើយ​បាញ់​ដាក់​អ្នក​យក​ព័ត៌មាន​នៅ​ជួរមុខ​ ​។​

អតីត​មេបញ្ជាការ​កងទ័ព​ដែល​ឆាប់​ខឹង​រូប​នេះ​ ​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​ក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ​២​០​១​៤​ ​។​ ​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​មនុស្ស​ដែល​មាន​ឥរិយា​បទ​ ​គ្មាន​អ្នកណា​អាច​ទាយទុកជាមុន​បាន​ ​។​ ​កាលពីមុន​ ​លោក​បាន​មួ​ស្លឹកត្រចៀក​របស់​អ្នក​យក​ព័ត៌មាន​ម្នាក់​ ​ហើយ​គប់​សំ​បកចេក​ដាក់​អ្នក​កាន់​កា​មេ​រ៉ា​ ​៕