សង្វៀនមាន់មួយកន្លែង នៅព្រៃចម្ការកៅស៊ូ ត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២១វេលាម៉ោង១៣:៤៥នាទី។ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាដោយផ្ទាល់ ដល់កម្លាំងការិយាល័យជំនាញខេត្ត ចុះជួយស្រុកពញាក្រែក សហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុកពញាក្រែក បានចុះបង្ក្រាបទីតាំងលួចលេងល្បែងសងខុសច្បាប់ (ជល់មាន់) នៅចំណុចព្រៃចម្ការកៅស៊ូ ស្ថិតក្នុងភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លទ្ធផល ពេលសមត្ថកិច្ចទៅដល់ អ្នកលេងល្បែងជល់មាន់ទាំងអស់ បានរត់ជែកជើងគេចខ្លួនបាត់អស់ បន្សល់ទុកនូវវត្ថុតាង នៅកន្លែងហេតុ រួមមាន៖

១.ម៉ូតូចំនួន ០៦គ្រឿង (ចាស់)

២.មាន់ចំនួន ០២ក្បាល (រស់)

៣.ស៊ុំក្រុងមាន់ចំនូន ០២

៤.កៅអីជ័រពណ៌ក្រហមចំនួន ០២

៥.សម្ភារៈមាន់ជល់មួយចំនួន ។

វត្ថុតាំងខាងលើ ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕