សហរដ្ឋអាមេរិក​បញ្ជាក់​ថា​ ​អ្នក​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​រួចរាល់​ ​អាច​ជួបជុំ​ទ្រង់ទ្រាយ​តូច​ដោយ​មិន​ចាំបាច់​ពាក់​ម៉ាស់​បាន

អាមេរិក​៖​ ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ថា​ ​មនុស្ស​ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ ​Co​v​i​d​-19 ​ពេញលេញ​ហើយ​នោះ​ ​គឺ​អាច​ទៅលេង​ជាមួយ​មនុស្ស​ចាក់​ថ្នាំបង្ការ​ផ្សេងទៀត​ ​និង​មនុស្ស​ដែល​មិនទាន់​ទទួលការ​ចាក់ថ្នាំ​មួយ​ចំនួន​បាន​ ​ប៉ុន្តែ​គួរ​ជៀសវាង​ការធ្វើដំណើរ​ដែល​មិន​ចាំបាច់​ ​និង​បន្ត​ពាក់​ម៉ា​ស​នៅ​តាម​ទី​សាធារណៈ​ ​។​

ក្រុម​ម​ន្រ្តី​សុខាភិបាល​អាមេរិក​បាន​ប្រកាស​ពី​គោលការណ៍​ណែនាំ​សុវត្ថិភាព​ថ្មី​នេះ​ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​របស់​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​កូរ៉ូ​ណា​ ​របស់​សេតវិមាន​នៅ​ក្នុង​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​អនុសាសន៍​នេះ​និយាយ​ថា​ ​ពលរដ្ឋ​អាមេរិក​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​ ​គឺ​អាច​ជួប​ជាមួយ​អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​ផ្សេងទៀត​នៅក្នុងផ្ទះ​ ​ដោយ​មិនបាច់​ពាក់​ម៉ា​ស​ ​ឬ​វិធានការ​គ​ម្លា​ត​សង្គម​ ​៕