អ្នកស្រី កាម៉ាឡា ហារីស នឹងបង្ហាញខ្លួននៅអង្គការសហប្រជាជាតិលើកដំបូងក្នុងនាមជាអនុប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំសមភាពយេនឌ័រ

(Reuters)៖ លោកស្រី Kamala Harris គ្រោងនឹងនឹងបង្ហាញខ្លួនជាលើកដំបូងរបស់លោកស្រីក្នុងនាមជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនៅពេលលោកស្រីថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិស្តីពីការលើកម្ពស់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បាននិយាយកាលពីថ្ងៃចន្ទនេះថា លោកស្រី Kamala Harris នឹងថ្លែងកិច្ចប្រជុំលើកទី៦៥ ស្តីពីស្ថានភាពស្រ្តីនៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ ដោយអ្នកស្រីបន្ថែមទៀតថា ទីក្រុងវាស៊ីនតោនក៏នឹងចូលរួមក្នុង “ក្រុមមិត្តដើម្បីលុបបំបាត់អំពើហិង្សាប្រឆាំងស្ត្រី និងក្មេងស្រី” ផងដែរ ។

អ្នកស្រី Linda Thomas-Greenfield បានថ្លែងថា «យើងទាំងអស់គ្នាជឿជាក់ និងយល់ច្បាស់ថា ពេលដែលស្រ្តីបានប្រសើរឡើង ប្រទេសជាតិក៏បានប្រសើរឡើងដែរ ។ ដល់ពេលដែលយើងយកការតាំងចិត្តដ៏ខ្ពង់ខ្ពស់របស់យើងធ្វើឱ្យចេញជាសកម្មភាពដ៏ខ្លាំងក្លាហើយ ។»